ជ្រើសរើសភាសា: Khmer Khmer English English
សូមគោរពថ្លែងអំណរគុណ
អ្នកនិពន្ធ: Thong daravityea
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ ២០២៤

ខ្ញុំបាទ ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង និងមន្រ្តីរាជការទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសំដែងនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ និងលើកទឹកចិត្ត ដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ រួមមានៈ មន្ទីរជំនាញរាជធានី ខេត្ត របស់គ្រប់ក្រសួង ស្នងការដ្ឋាននគរបាលរាជធានី ខេត្តនៃក្រសួងមហាផ្ទៃ តំបន់ប្រតិបត្តិការសឹករងខេត្ត កងរាជអាវុធហត្ថរាជធានី ខេត្ត នៃក្រសួងការពារជាតិ។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំបាទ សូមគោរពជូនពរបវរមហាប្រសើរនិងថ្លៃថ្លាបំផុតជូនសម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមសមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


ថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧

ព្រៃវែង, ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤

ព័ត៌មានទាក់ទង