សាលាខេត្ដព្រៃវែង៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលមានឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង អ.គ.ហ ដឹកនាំ និងអញើញចូលរួមសម្របសម្រួលពីតំណាងរដ្ឋបាលខេត្ដ ឯកឧត្ដម ហ៊ី ធួក អភិបាលរងនៃគណៈអភិបាលខេត្ដព្រៃវែង,មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដ និងអង្គភាពពាក់ព័ន្ធរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការប្រមូលទិន្នន័យសម្រាប់វាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុក្នុងការលើកកម្ពស់ការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ។
សូមអរគុណ!
ជូនតារាងបញ្ជីឈ្មោះដែលត្រូវវាយតម្លៃ សាលាបឋមសិក្សា និងអនុវិទ្យាល័យ៖ ទាយយកឯកសារ