ជ្រើសរើសភាសា: Khmer Khmer English English
ប្រជុំផ្សព្វផ្សាយ​សារាចរណែនាំលេខ០១៣ សហវ ស្ដីពី​ការអនុវត្ដច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣
អ្នកនិពន្ធ: Thong daravityea
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ ២០២៣

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដព្រៃវែង៖នារសៀល, ថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដព្រៃវែង​​សហការជាមួយអគ្គនាយកដ្ឋាន​ថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​​ បានរៀបចំប្រជុំផ្សព្វផ្សាយ​សារាចរណែនាំលេខ០១៣ សហវស្ដីពី​ការអនុវត្ដច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្រោមអធិបភាពលោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​​ខេត្ដ ,លោក ប៉ូ ឬទ្ធី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ស៊ុន ចំណាន ប្រធានរតនាគារខេត្ដ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ​ និងមន្រ្ដីជំនាញ ទាំង២៤មន្ទីរ ទីភ្នាក់ងារ​ប្រតិបត្ដិការពិសេស និងតំណាង​គ្រឺះស្ថានរដ្ឋបាលសាធារណៈសរុបអ្នកចូលរួមចំនួន ៨០នាក់។


ព័ត៌មានទាក់ទង