ជ្រើសរើសភាសា: Khmer Khmer English English
ប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ ស្ដីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: Thong daravityea
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៣ ខែកុម្ភះ ឆ្នាំ ២០២៣

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែងនាព្រឹក ថ្ងៃទីខែកុម្ភៈ ឆ្នាំ២០២៣។ មន្ទីរសហវ-ខេត្តព្រៃវែងសហការជាមួយ

អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលខេត្តព្រៃវែង,បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ ស្ដីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព

លោក ឡាច ភីរ៉ាត់ នាយករដ្ឋបាលសាលាខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង,លោកទួន សុគន្ធ ប្រធានមន្ទីរសហវ-ខេត្តព្រៃវែង,កញ្ញា វ៉ាន់ រស្មីចរិយា តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,លោក សុន ចំណាន ប្រធានរតនាខេត្តព្រៃវែង និងលោក លោកស្រីអភិបាល~អភិបាលរង ក្រុង-ស្រុក រជ្ជទេយ្យ រួមទាំងអ្នកចូលរួមជាច្រើននាក់។


ព័ត៌មានទាក់ទង