ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពីការពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើងនិងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២)។
អ្នកនិពន្ធ: Thong daravityea
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១០ ខែមេសា ឆ្នាំ ២០២៣

  • នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើងនិងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២)។ អង្គប្រជុំប្រព្រឹត្តទៅនាថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទីព្រឹក។ ការអញ្ជើញនៃគណៈអធិបតីចូលរួមអង្គប្រជុំ លោក ឡាច ភីរ៉ាត់ នាយករដ្ឋបាលសាលាខេត្ត, លោក ម៉ម ថាណូ អនុប្រធាននាយកដ្ឋានសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ,លោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងការអញ្ជើញចូលរួមពី ឯកឧត្ដម លោក លោកស្រី មន្ត្រី តំណាងក្រសួង ស្ថាប័ននានាចូលរួមក្នុងកិច្ចប្រជុំខាងលើនេះផងដែរ។

ព័ត៌មានទាក់ទង