មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានលោក ទួន សុគន្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តដឹកនាំការប្រជុំផ្សព្វផ្សាយការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(ឆ្នាំ២០២៤)និងជំរុញការដាក់ពាក្យស្នើសុំចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនិងដាក់ពាក្យស្នើសុំយកប័ណ្ណកម្មសិទ្ធិដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់មន្ទីរជំនាញ អង្គភាព និងរដ្ឋបាលខេត្ត ក្រុង ស្រុក